POLICY
ខាងក្រោមជាគោលការណ៏និងលក្ខខណ្ឌរបស់ហាងវិមាន តម្រូវអោយអតិថិជនយល់ដឹងនិងយល់ព្រម៖
១. ហាងតំរូវអោយកក់ប្រាក់ ៦០%មុននិងឆ្លាក់ ចម្លង ឬបោះពុម្ព រីឯប្រាក់ដែលនៅសល់ ៤០% ត្រូវបង់ គឺនៅពេលដែលទំនិញបានទៅដល់ដៃអតិថិជន។
២. ថ្លៃសេវាដឹកជញ្ជូនហាងជាអ្នកបង់(ចំពោះការកុម៉្មង់ត្រាចាប់ពី២ឡើង) ចំនែកថ្លៃសេវាវេរលុយ អតិថិជនជាអ្នកបង់។
៣. ហាងបម្រើការពីថ្ងៃច័ន្ទដល់សុក្រ។ ព្រឹកពីម៉ោង 7:30 ដល់ល្ងាចម៉ោង 5:00។ រាល់ការងារបន្ទាន់ក្រៅម៉ោងការងារនិងថ្ងៃធ្វើការ ព្រមទាំងថ្ងៃបុណ្យជាតិ ហាងពុំដំណើរជូនទេ ព្រោះគ្មានបុគ្គលិកបម្រើការ។
៤. រាល់ការកុម៉្មង់ឆ្លាក់ត្រា ចម្លងត្រា ហត្ថលេខាឬស្នាមមេដៃគ្រប់ប្រភេទ អតិថិជនបានយល់ដឹង និង ទទួលខុសត្រូវចំពោះមុខច្បាប់របស់ប្រទេសកម្ពុជា ថាពុំបានក្លែងបន្លំត្រា ហត្ថលេខា ឬ ស្នាមមេដៃ របស់បុគ្គលណាមួយ ហាងណាមួយ អង្គការណាមួយ ក្រុមហ៊ុនណាមួយ ស្ថាប័ណ្ណ ក្រសួងរដ្ឋណាមួយដែលពុំបានទទួលអនុញ្ញាត្តិអោយឆ្លាក់ ចម្លង និងប្រើប្រាស់។
៥. អតិថិជនបានយល់ដឹងនូវលក្ខខណ្ឌក្នុងការឆ្លាក់ ចម្លង ឬបោះពុម្ពត្រា៖
ក- ប្រសិនបើគ្មានការអនុញ្ញាតិពីអតិថិជន
- ហាងធ្វើចេញមកជាមួយព័ត៌មានពុំត្រឹមត្រូវ ឬ
- ទទួលការអនុញ្ញាតិហើយ ធ្វើចេញមក ព័ត៌មានពុំត្រឹមត្រូវដូចការអនុញាតិចុងក្រោយរបស់អតិថិជន ហាងទទួលធ្វើសងជូនវិញ។
ខ- ប្រសិនបើមានការអនុញ្ញាតិពីអតិថិជន ហើយ
- ធ្វើចេញមក អតិថិជនបញ្ជាក់ថាព័ត៌មានពុំត្រឹមត្រូវ ដោយសារអតិថិជនពុំបានត្រួតពិនិត្យច្បាស់លាស់ហើយអនុញ្ញាតិអោយធ្វើ ចឹងការធ្វើឡើងវិញ អតិថិជនតំរូវអោយបង់ប្រាក់សារជាថ្មី។
៦. ករណីហាងវិមានផ្ញើអីវ៉ាន់តាមឡានតាក់ស៊ី, ឡានក្រុង ឬ ក្រុមហ៊ុនដឹកជញ្ជួនណាមួយ អតិថិជនយល់ព្រមទំនាក់ទំនងលេខទូរស័ព្ទដែលខាងហាងបានផ្ញើជូន ដើម្បីធ្វើការទំនាក់ទំនងយកអីវ៉ាន់ដោយខ្លួនឯង ហើយប្រសិនបើឡាន ឬក្រុមហ៊ុនដឹកជញ្ជួនកំណត់ពេលឬទីតាំងទៅយក អតិថិជនយល់ព្រមធ្វើតាមគេ ហើយបានយល់ដឹងថាឡានឬក្រុមហ៊ុនទាំងនោះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហាងវិមានទេ។
៧. ករណីទំនិញបានដល់ដៃអតិថិជន ហើយប្រើប្រាស់មានបញ្ហា អតិថិជនយល់ព្រមស្តាប់ការណែនាំពន្យល់ពីរបៀបប្រាស់របស់អ្នកបច្ចេកទេសរបស់ហាង ករណីនៅតែមិនអាចដោះស្រាយបាន អតិថិជនតំរូវអោយយកទំនិញនោះមកដល់ហាងឬផ្ញើមកដល់ហាងដើម្បីពិនិត្យជួសជុលជូន សេវាកម្មទាំងផ្ញើទៅនិងមកអតិថិជនជាអ្នកចំណាយ។ សេវាជួសជុលមិនគិតថ្លៃ តែគ្រឿងបន្លាស់អតិថិជនជាអ្នកចំណាយករណីខូចបង្កដោយអតិថិជន។ ករណីអ្នកបច្ចេកទេសមិនអាចដោះស្រាយបាន បញ្ហានោះខូចមកពីរោងចក្រ ហាងនិងឆ្លាក់ជូនថ្មី តែបើបញ្ហានោះអ្នកបច្ចេកទេសរកឃើញថាខូចបង្កឡើងដោយអតិថិជនដោះលេង ដោះមិនដឹងរបៀប ឬមិនមានការសួរនាំពីហាង នោះការធ្វើឡើងវិញត្រូវគិតប្រាក់សារជាថ្មី។ ហេតុដូច្នេះអតិថិជនបានយល់ដឹងថា គ្រប់បញ្ហាទាំងអស់មិនតំរូវអោយហាងធ្វើជូនថ្មីនោះទេ។