FAQ
1 . តើត្រូវធ្វើការកុម៉្មង់តាមណា?
ដាក់ការកម៉្មង់តាមរយៈ ការសរសេរសារជាមួយលេខទូរស័ព្ទរបស់អ្នក ផ្ញើសារមកកាន់ Messenger នេះ៖ http://m.me/stampmaking
2. ការទូទាត់ប្រាក់ និង ការដឹកជញ្ជូន
បន្ទាប់ពីការរចនាបានពេញចិត្ត និងទទួលការយល់ព្រមពីអតិថិជន, អតិថិជនតម្រូវឱ្យកក់ប្រាក់ជាមុនសិន៦០% មុននិងបោះពុម្ព ។ ចំនែកឯ៤០% គឺបង់នៅពេលទំនិញទៅដល់កន្លែងអតិថិជន។
ការកក់អាចធ្វើតាមរយះ អញ្ជើញមកកាន់ហាងវិមានដោយផ្ទាល់ ឬ ការកក់ប្រាក់តាមរយៈគណនេយ្យណាមួយខាងក្រោម៖
- Wing, eMoney, TrueMoney, អាស៊ីវេរលុយ,
- ABA, ACLEDA, Ly Hour (លី ហួរ), AMK
បញ្ជាក់៖ សេវាកម្មវេរលុយ(ផ្ទេរលុយ) អតិថិជនជាអ្នកចំណាយ។
3. សុវត្ថិភាពការបញ្ជាទិញ និង ជម្រើសនៃការទូទាត់
មុនពេលឆ្លាក់ត្រាឬបោះពុម្ព តំរូវអោយទទួលការយល់ព្រមពីអតិថិនជាលាយលក្ខអក្សរ ធ្វើឡើងតាមរយះMessenger។ ប្រាក់កក់មិនអាចដកវិញបានទេ។ ការផ្តល់សេវាយកជូនដោយឥតគិតថ្លៃ ការកុម៉្មង់ឆ្លាក់ត្រាចាប៉ពីពីរឡើង។ ហើយប្រាក់ដែលនៅសល់ អតិថិជនត្រូវបង់ពេលអីវ៉ាន់ដល់ដៃ។
ខាងក្រោមជាលក្ខខណ្ឌក្នុងការបោះពុម្ព៖
ក- ប្រសិនបើគ្មានការអនុញ្ញាតិពីភ្ញៀវ
- ហាងបោះពុម្ពចេញមកជាមួយពត៌មានពុំត្រឹមត្រូវ ឬ
- ទទួលការអនុញ្ញាតិហើយ បោះពុម្ពចេញមក ពត៌មានពុំត្រឹមត្រូវដូចការអនុញាតិចុងក្រោយរបស់ភ្ញៀវ ហាងទទួលធ្វើសងជូនវិញ។
ខ- ប្រសិនបើមានការអនុញ្ញាតិពីភ្ញៀវ ហើយ
- បោះពុម្ពចេញមក ភ្ញៀវបញ្ជាក់ថាពត៌មានពុំត្រឹមត្រូវ ដោយសារភ្ញៀវពុំបានត្រួតពិនិត្យច្បាស់លាស់ហើយអនុញ្ញាតិអោយបោះពុម្ព ចឹងការបោះពុម្ពឡើងវិញ ឬ បោះលើកទី២នេះ ភ្ញៀវតំរូវអោយបង់លុយសារជាថ្មី។
4. រយៈពេលនៃផលិតកម្ម (បោះពុម្ពនិងការវេចខ្ចប់)
អាស្រ័យលើបរិមាណនៃការកម្មង់ ជាធម្មតា វាត្រូវការ ២ ថ្ងៃសម្រាប់ការបោះពុម្ពនិងការវេចខ្ចប់ ( មិនរាប់បញ្ចូលទាំងថ្ងៃសៅរ៍ អាទិត្យនិងថ្ងៃឈប់សម្រាកបុណ្យជាតិនោះទេ ) ។
5. កំរិតនិយាមផលិតផល (ស្តង់ដា)
-
ទំហំត្រា៖
-
1 x 3.5cm (ត្រាឈ្មោះ ឬ ត្រាហត្ថលេខា),
-
1 x 5cm (ត្រាឈ្មោះវែង),
-
3.2x6.7cm (ត្រាទូទាត់, ត្រាអាស័យដ្ឋាន, ….),
-
3.2x3.2cm (ត្រាឡូហ្គូ, ត្រានិមិត្តសញ្ញា)
-
5.5x5.5cm (ត្រាទូទាត់, ត្រាវេរលុយ, ត្រាអាស័យដ្ឋាន,...)
-
3.7x5.2cm (ត្រាពងក្រពើ)
-
4.1x4.1cm (ត្រាមូលតូច)
-
5.x5.5cm (ត្រាមូលធំ)
-
ទឹកត្រា៖ ពណ៌ខៀវ និង ក្រហម
-
លក្ខណះពិសេសនៃត្រា៖
-
មិនចាំបាច់មានតាំប៉ុង
-
ងាយស្រួលប្រើ និងដាក់តាមខ្លួន
-
ជ័រស្វិត, មិនរបក, មិនស្អិត
-
មិនប្រតាក,ច្បាស់
-
អុកចេញរហូត(៤០០ទៅ៥០០ដង)
-
ត្រាមួយអាចប្រើទឹកត្រាច្រើនពណ៌បាន
-
ដោយសារវាមិនមានប្រើតាំប៉ុងហើយបញ្ចូលម្តងប្រើបានយូរចឹងហើយទើបគេហៅវាជាត្រាស្ងួត ឬ ត្រាអូតូ។
បញ្ជាក់៖ ដងត្រាអាចមិនដូចរូប ដោយសារពេលខ្លះគឺវាដាច់ស្តុក។
6. សេវាកម្មគ្របដណ្តប់លើតំបន់
តាមបណ្តាខេត្តទាំងអស់ & ទីក្រុងនានាក្នុងប្រទេសកម្ពុជា។ ថ្លៃដឹកជញ្ជួន ខាងអតិថិជនជាអ្នកបង់។
7. ការទទួលខុសត្រូវចំពោះមុខច្បាប់របស់អតិថិជន
រាល់កម៉្មង់ឆ្លាក់ត្រាគ្រប់ប្រភេទ អតិថិជនបានយល់ដឹង និង ទទួលខុសត្រូវចំពោះមុខច្បាប់របស់ប្រទេសកម្ពុជា ថាពុំបានក្លែងបន្លំត្រារបស់បុគ្គលណាមួយ ហាងណាមួយ អង្គការណាមួយ ក្រុមហ៊ុនណាមួយ ស្ថាប័ណ្ណ ក្រសួងរដ្ឋណាមួយដែលពុំបានទទួលអនុញ្ញាត្តិអោយឆ្លាក់ ចំលង និងប្រើប្រាស់។