top of page

ABOUT

ហាងវិមាន ជាហាងមួយផ្តល់សេវាកម្មរចនា និង ឆ្លាក់ត្រាពីចំងាយ។ ហាងទទួលបម្រើ និង ផ្ញើជូនតាមបណ្តាខេត្តនិងក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជា។

 

ហាងបំរើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ ព្រឹកពីម៉ោង 7:30 ដល់ល្ងាចម៉ោង 5:00។

 

សូមស្វាគមន៍លោកអ្នកដែលចង់បានការរចនាត្រាដោយភាពទាក់ទាញនិងស្រស់ស្អាត ។ យើងមានគំរូត្រារាប់រយស្តាយដែលបានររចនារួចជាស្រេចសម្រាប់អ្នកក្នុងការជ្រើសរើស។

 

ហាងមិនប្រកួតប្រជែងលើតំលៃ ប៉ុន្តែលើការរចនាប្រកបដោយភាពទាក់ទាញ គុណភាព និងរបៀបងាយប្រើប្រាស់ព្រមទាំងប្រើប្រាស់បានយូរអង្វែង។ ហាងយើងខ្ញុំគឺផ្តោតលើគុណភាពនិងគោរពពេលវេលាដល់អតិថិជន។ ហាងយើងមានឯកទេសក្នុងការឆ្លាក់ត្រាជាច្រើនឆ្នាំ និងបុគ្គលិកគ្រប់គ្រាន់សំរាប់បម្រើការ។ ហាងផ្តល់ជូននូវតម្លៃពិសេសចំពោះការឆ្លាក់ត្រាក្នុងបរិមាណច្រើន។

 

ហាងវិមានផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយមិនចាំបាច់មកដល់ហាង គ្រាន់អង្គុយពីផ្ទះឬពីកន្លែងការងារ ពិនិត្យ សរសេរ ឬ ផ្ញើសារជាសំលេងមក ហាងតាមរយះMessenger។ ចំណែកឯការកក់ឬបង់ប្រាក់អាចធ្វើតាមភ្នាក់ងារវេរលុយឬគណនេយ្យធនាគារណាមួយជាការស្រេច។ ករណីអតិថិជនចង់មកដល់ហាងវិមាន សូមចុចស្វែងរកអាសយដ្ឋានក្នុងថេប CONTACT។

StampVol38sV2_031.jpg
bottom of page