FAQ
1 . តើត្រូវធ្វើការកម៉្មង់តាមណា?
ដាក់ការកម៉្មង់តាមរយៈ ការសរសេរសារជាមួយលេខទូរស័ព្ទរបស់អ្នក ផ្ញើមកកាន់ប្រអប់សំបុត្រក្នុងហ្វេសបុក ឬ អ៊ីមែល៖
2. ការទូទាត់ប្រាក់ និង ការដឹកជញ្ជូន
ប្រសិនបើត្រូវការកម៉្មង់៖
១. អតិថិជននៅភ្នំពេញ អាចយកលុយពេលឥវ៉ាន់ដល់ដៃ តែតម្រូវអោយបង់សេវាដឹកជាមុន សេវាដឹកមិនអាចដកបានទេ។
២. អតិថិជននៅតាមខេត្ត ជាគោលការណ៏របស់ហាង គឺតំរូវអោយភ្ញៀវធ្វើការកក់ពាក់កណ្តាលនៃតំលៃសរុប។ ការកក់អាចធ្វើតាមរយះ អញ្ជើញមកកាន់ហាងវិមានដោយផ្ទាល់ ឬអោយបងប្អូន មិត្តភ័ក្តមកដោយផ្ទាល់ ឬ កក់លុយតាមរយះភ្នាក់ងារវេរលុយណាមួយ។ ថ្លៃសេវាវេរលុយខាងភ្ញៀវជាអ្នកបង់។
ទំនិញនិងផ្ញើជូនតាមរយះក្រុមហ៊ុនដឹកជញ្ជួន ( រយះពេលដឺកជញ្ជួន ២ទៅ៣ថ្ងៃ មិនរាប់ថ្ងៃសំរាកបុណ្យជាតិ សៅរ៏ និង អាទិត្យ )។ បើអតិថិជនមកយកដល់ហាង ចំណាយពេលតែ៥នាទី ទៅ ១០នាទី និងយកបាន។
3. សេវាកម្មគ្របដណ្តប់លើតំបន់
តាមបណ្តាខេត្តទាំងអស់ & ទីក្រុងនានាក្នុងប្រទេសកម្ពុជា។ ថ្លៃដឹកជញ្ជួន ខាងអតិថិជនជាអ្នកបង់។
4. ករណីខូចខាត ឬ មិនចេះប្រើ
ករណីខូចខាតឬមិនចេះប្រើប្រាស់ទោះបីជាបានពិនិត្យវីដេអូក្នុងទំព័រក្តី អតិថិជណតំរូវអោយយកមកដល់ហាងផ្ទាល់។
5. ការផ្ញើតាមក្រុមហ៊ុនដឹកជញ្ជួន តាក់សុី ឬឡានក្រុង
ករណីហាងវិមានផ្ញើទំនិញតាមឡានតាក់ស៊ី, ឡានក្រុង ឬ ក្រុមហ៊ុនដឹកជញ្ជួនណាមួយ អតិថិជនយល់ព្រមទំនាក់ទំនងលេខទូរស័ព្ទដែលខាងហាងបានផ្ញើជូន ដើម្បីធ្វើការទំនាក់ទំនងយកទំនិញដោយខ្លួនឯង ហើយប្រសិនបើឡាន ឬក្រុមហ៊ុនដឹកជញ្ជួនកំណត់ពេលឬទីតាំងទៅយក អតិថិជនយល់ព្រមធ្វើតាមគេ ហើយបានយល់ដឹងថាឡានឬក្រុមហ៊ុនទាំងនោះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហាងវិមានទេ។

